សន្និសីទនេះ មាន​ការចូលរួម​ពីគណៈប្រតិភូ​ជាង ៤០ មកពីប្រទេសសមាជិកចំនួន ១១ តំណាងលេខាធិការដ្ឋានអាស៊ាន និងទីភ្នាក់ងារហ្វឹកហាត់ ចំណុះនាយកដ្ឋានប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គលើប្រធានបទ "លើក​កម្ពស់សមត្ថភាពត្រៀម​ខ្លួនសម្រាប់បេសកកម្មរក្សាសន្តិភាពតាម​រយៈការហ្វឹកហាត់" ឧត្តមសេនីយ៍​ត្រី ហ្វាម ម៉ាញថាំង បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់ និងអត្ថន័យ​នៃសន្និសីទនេះ។ ឧត្តមសេនីយ៍ឯក ហ្វាម ម៉ាញថាំង បានឲ្យដឹងថា វៀតណាម​បាន​ម្ចាស់ការលើក​កម្ពស់សមត្ថភាពនិងរៀបចំ​វគ្គហ្វឹកហាត់​ស៊ីជម្រៅដែល​បំពេញ​ស្តង់ដារអន្តរជាតិ។ រហូតមកដល់ពេលនេះ វៀតណាម​មានមជ្ឈមណ្ឌលហ្វឹកហាត់​សង្រ្គោះបន្ទាន់កម្រិតខ្ពស់ដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលបំពេញ​ស្តង់ដារអន្តរជាតិ ហើយនាពេល​ថ្មីៗនេះ នាយកដ្ឋាន​ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិបានទទួល​ស្គាល់ វគ្គហ្វឹកហាត់មន្ត្រីសេនាធិការអង្គការសហប្រជាជាតិ (UNSOC) បំពេញតាមស្តង់ដារហ្វឹកហាត់មុនពេលដាក់ពង្រាយរបស់អង្គការសហប្រជាជាតិ។ ដោយផ្អែកលើ​មូលដ្ឋាននោះ មជ្ឈមណ្ឌលហ្វឹកហាត់របស់នាយកដ្ឋាន កំពុងត្រូវបានអភិវឌ្ឍទៅ​ជាកន្លែងហ្វឹកហាត់មានគុណភាពខ្ពស់ ដែលមានកិត្យានុភាពនៅក្នុងតំបន់ និងអន្តរជាតិ។

នៅក្នុងសន្និសីទនេះ គណៈប្រតិភូបានកោតសរសើរយ៉ាងខ្លាំងចំពោះបទបង្ហាញរបស់វៀតណាមជាមួយនឹងបទពិសោធន៍ជាក់ស្តែងជាច្រើន។ ប្រទេសហ្វីលីពីនក៏បានស្នើឱ្យវៀតណាម​បញ្ជូនក្រុមគ្រូបង្វឹក​ទៅចែករំលែកបទពិសោធន៍​របស់ខ្លួននៅក្នុងតំបន់ផងដែរ៕​