![]() |
លោក Nguyen Chi Dung បានឲ្យដឹងថា ឥណ្ឌាជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់របស់វៀតណាម ដោយបង្ហាញនូវបំណងចង់ឲ្យភាគីទាំងពីរ ខឹតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ១៥ ពាន់លានដុល្លារអាមេរិកយ៉ាងឆាប់ៗ ដូចដែលមេដឹកនាំនៃប្រទេសទាំងពីរបានដាកចេញ ដោយវាយតម្លៃថា៖ ឥណ្ឌាជាប្រទេសមានសក្តានុពលខាងហិរញ្ញវត្ថុនិងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា លោក Nguyen Chi Dung បានចាត់ទុកថា ការវិនិយោគរបស់ឥណ្ឌានៅវៀតណាមមានចំនួន តិចតួច ដូច្នេះ លោកមានបំណងចង់ឲ្យវិនិយោគិនឥណ្ឌាចូលមកវិនិយោគនៅប្រទេសវៀតណាមកាន់តែច្រើនឡើង។
រីឯខ្លួនវិញ លោក V. Muraleedharan បានជូនពរវៀតណាម ទទួលតំណែងជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ឥណ្ឌានឹងសហការយ៉ាងជិតស្និទ្ធនិងគាំទ្រវៀតណាមដើម្បីអនុវត្តតួនាទី “ទាំងពីរ” នេះដោយជោគជ័យ។ លោក V. Muraleedharan បានអះអាងថែមទៀតថា វៀតណាមមានតួនាទីជាសសរស្ដម្ភសំខាន់ក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា និងជាដៃគូសំខាន់របស់ឥណ្ឌានៅអាស៊ីអាគ្នេយ៍៕

