![]() |
នេះជាសកម្មភាពពោរពេញទៅដោយអត្ថន័យ រួចមំណែកបង្កើតឱកាសសម្រាប់សហគ្រាសជប៉ុននិងនិស្សិតវៀតណាម តភ្ជាប់ តម្រូវការជាក់ស្តែងលើវិស័យការងារ។ អញ្ជើញថ្លែងមតិលើសិក្ខាសាលានេះ ឯក អគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុន លោក Nguyen Quoc Cuong បានឲ្យដឹងថា Saitama ជាខេត្តមួយដើរឈានមុខ ក្នុងការជម្រុញទំនាក់ទំនងលើគ្រប់វិស័យជាមួយ វៀតណាម។ លោក Nguyen Quoc Cuong សង្ឃឹមថា តាមរយៈសិក្ខាសាលានេះ ក្រុមហ៊ុននានារបស់ជប៉ុន នឹងស្វែងរកបានបេក្ខជនមានសក្តានុភាពដើម្បីក្លាយទៅ ជាបុគ្គលិករបស់ខ្លួន។ រីឯនិស្សិតវៀតណាមវិញ នេះជាឱកាសសម្រាប់សិក្សារៀនសូត្រ និងផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាកំណត់ទិសដៅសម្រាប់អនាគត៕

