វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើគ្របវិស័យដោយប្រសិទ្ធភាព

នេះគឺជាជំនួបដំបូងរបស់សម្ដេចហ៊ុនសែនជាមួយលោក Vu Quang Minh ក្នុងមុខងារជាឯកអគ្គរដ្ឋទូតក្រោយពីពេលជូនសារតាំងកាលពីថ្ងៃទី ៤ មករាកន្លងទៅ។

ថ្លែងមតិនៅក្នុងជំនួបនេះ លោក Vu Quang Minh បានអបអរសាទរចំពោះជោគជ័យនៃមហាស្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា (CPP) កាន់អំណាច ដែលទើបនឹងបានប្រព្រឹត្តិទៅអំឡុងពេល ៣ ថ្ងៃនោះ គឺចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ មករា នៅរាជធានីភ្នំពេញ និងសម្ដេចហ៊ុនសែនត្រូវបានមហាសន្និបាតឯកភាពគាំទ្រជាបេក្ខជននាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាអាណាតទី ៦ និងអាណត្តិជាបន្ត។

រីឯខ្លួនវិញ សម្ដេចហ៊ុនសែន មានបំណងថា ក្នុងអាណត្តិបេសកកម្មនេះ លោក Vu Quang Minh និងស្ថានទូតវៀតណាមបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជាមួយក្រសួង ស្ថប័ននានានៃប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដោយប្រសិទ្ធភាព ដែលនាំមកនូវផលប្រយោជន៍ជាកស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕