![]() |
ប្រធានរដ្ឋសភា ឡាវលោកស្រី Pany Yathotou អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក ស្រី Tong Thi Phong និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai បានអញ្ជើញធ្វើជាសហអធិបតីនៅសិក្ខាសាលា។
ថ្លែងនៅទីនេះ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានចាត់ទុកថា ទីក្រុងហាណូយចាំបាច់បន្តផ្លាស់ប្ដូរបទពិសោធន៍ជាមួយភាគី ឡាវ ជាពិសេសគឺអំពីសមត្ថភាពអភិវឌ្ឍនិងគ្រប់គ្រងទីក្រុង ក៏ដូចជាគោល នយោបាយពិសេសដោយឡែកនៃទីក្រុងហាណូយ និងប្រសិទ្ធភាពនៃគោល នយោបាយទាំងនេះ ផងដែរ។
ចំណែកឯប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានអះអាងថា រាល់បទពិសោធន៍ដែលទីក្រុងហាណូយបានចែករំលែកនឹងជួយរដ្ឋសភាឡាវ ក៏ដូចជាស្ថាប័ននិងអាជ្ញាធរតំបន់ លើកកំពស់គុណភាពនៃការងារនីតិបញ្ញត្តិ ឃ្លាំមើលក៏ដូចជាការប្រតិបត្តិច្បាប់ផងដែរ។ លោកស្រី Pany Yathotou មាន គោលបំណងថា នាពេលខាងមុខ ក្រៅពីសកម្មភាពសហប្រតិបតិ្តការជាន់ខ្ពស់ នោះ គឺស្ថាប័ននានានៃទីក្រុងហាណូយ ជាពិសេសគឺក្រុមប្រឹក្សាប្រជាជននៃ ទីក្រុងហាណូយនិងទីក្រុងវៀងច័ន្ទ នឹងបង្កើនកិច្ចសហប្រតិបតិ្តការអោយបាន ស្អិតរមួតថែមទៀត ដើម្បីជួយអោយក្រុមប្រឹក្សាប្រជាជននៅតាមតំបន់របស់ឡាវ ធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ហើយសក្តិសមជាតំណាងអោយសិទ្ធិនិង ផលប្រយោជន៍របស់ប្រជាជន៕

