ទិដ្ឋភាពនៃពិធីចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៩ រវាងក្រសួងការពារជាតិវៀតណាមនិងឡាវ

នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រីការពារប្រទេសវៀតណាម Ngo Xuan Lich និងរដ្ឋមន្រ្តី ការពារជាតិឡាវលោក Chansamone Chanyalath បានអះ អាងថា កិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងឡាវ តែងតែត្រូវបានកំណត់ថា ជាសសរស្តម្ភដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងឆ្នាំ ២០១៩ នេះ កងទ័ពនៃប្រទេសទាំងពីរ គួរតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងនិងការពារព្រំដែន ដោយផ្តោតលើការពង្រឹងកិច្ច សហប្រតិបត្តិការ ការផ្លាស់ប្តូរនិងការចងសម្ព័ន្ធមិត្តរវាងមូលដ្ឋាននិងអង្គភាពជាប់ព្រំដែន ក្នុងនោះ ថែមទាំង បន្តជំរុញការគាំទ្រនិងការជួយឧប ត្ថម្ភគ្នាទៅវិញទៅមកផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សានេះ លោករដ្ឋមន្រ្តីការពារប្រទេសវៀតណាម Ngo Xuan Lich និង លោករដ្ឋមន្ត្រីការពារជាតិឡាវ Chansamone Chanyalath បានអញ្ជើញចុះហត្ថលេខាលើផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕