![]() |
ថ្លែងមតិក្នុងពិធីនេះ លោកស្រី Dame Patsy Reddy បានអបអរសាទរ លោក Ta Van Thong ត្រូវបានតែងតាំងធ្វើជាឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល៤៣ឆ្នាំកន្លងមក។ ក្នុងវិស័យពហុភាគីលោកស្រី Dame Patsy Reddy បានសង្កត់ធ្ងន់ថាវៀតណាមដើរតួដ៏សំខាន់នៅក្នុងវេទិកាហុភាគីដូចជា អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) រួមទាំងនៅអាស៊ាននិងកិច្ចព្រមព្រៀភាព CPTPP ជាដើម ។
រីឯខ្លួនវិញ លោក Ta Van Thong បានសម្តែងនូវកិត្តិយសចំពោះការតែងតាំងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់និងសន្យាក្នុងឋានៈរបស់ខ្លួន លោកនឹងរួមវិភាគទានយ៉ាងសកម្មក្នុងការអភិវឌ្ឍចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ៕

