ក្នុងការសន្ទនាតាមទូរស័ន្ទ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយខិតខំសម្រេចបានគោលដៅពាណិជ្ជកម្មទ្វេភាគីចំនួន ៣ ពាន់លានដុល្លារអាមេរិក និងសម្រួលដល់ផលិតផលសំខាន់ៗរបស់ប្រទេសនីមួយៗចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការជំរុញគំរូកសិកម្មដែលមានការបំភាយឧស្ម័នទាប និងការអភិវឌ្ឍថាមពលកកើតឡើងវិញ ជាពិសេសថាមពលខ្យល់និងថាមពលព្រះអាទិត្យ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងលោកនាយករដ្ឋមន្ត្រី គ្រីស្តូហ្វើរ លុចសុន ក៏បានចែករំលែកការវាយតម្លៃ អំពីសារៈសំខាន់នៃការសន្ទនា កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខក្នុងតំបន់; បន្តផ្លាស់ប្តូរ និងសម្របសម្រួលជំហរលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាកង្វល់រួម តាមនោះពង្រឹងទំនុកចិត្តនយោបាយ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕
