សេចក្តីថ្លែងការណ៍បានលើក ច្បាស់ថា៖ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនូវែលសេ ឡង់ លោកស្រី Jacinda Ardern បានឯកភាព បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រក្សាយន្តការសហប្រតិបត្តិការទ្វេភាគី រឹតបន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាបញ្ហាស្តី ពីសិទ្ធិមនុស្សនិងបញ្ហាដទៃជាច្រើនទៀត។
ថ្នាក់ដឹកនាំទាំងពីររូបបានអបអរសាទរការចុះហត្ថលេខាថ្មីនូវផែនការសហប្រតិបត្តិការយុទ្ធសាស្ត្រស្តីពីអប់រំដំណាក់កាល២០១៨ -២០២០។ ភាគីទាំងពីរបន្តសហការ យ៉ាងជិតស្និទ្ធលើបណ្តាវេទិកាពហុភាគីនិងតំបន់ដូចជា អង្គការពាណិជ្ជកម្មពិភពលោក (WTO) វេទិកាសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងសន្និសីទមួយចំនួនទៀត សំដៅ បង្កើនភាពសម្បូររុងរឿងក្នុងតំបន់រួមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាដែល ភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។
វៀតណាមនិងនូវែលសេឡង់ឆ្ពោះទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ |
នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern អះអាងជាថ្មីម្តងទៀត គាំទ្រវៀតណាមចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ អាណត្តិ២០២០-២០២១។
ថ្នាក់ដឹកនាំទាំងពីររូបគាំទ្រការចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាថ្ងៃទី៨មិនានៅប្រទេស ឈីលី ដោយអះអាងនូវការសន្យាអនុម័តនិងអនុវត្តយ៉ាងឆាប់កិច្ចព្រមព្រៀងនេះនា ពេលខាងមុខ។
ភាគីទាំងពីរបានសង្កត់ធ្ងន់ នូវសារសំខាន់នៃការរក្សាសន្តិភាព សន្តិសុខនិងស្ថិរ ភាពនៅសមុទ្រខាងកើត តាមរយៈការអនុវត្តត្រឹមត្រូវរាល់ការសន្យាអន្តរជាតិ ឯកភាព ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គ ការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ ថ្នាក់ដឹកនាំទាំងពីររូបបានលើកទឹក ចិត្តឲ្យអនុវត្តពេញលេញប្រកបដោយប្រសិទ្ធភាពសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (DOC) ក៏ដូចជាទទួលបានឆាប់ៗក្រមប្រតិបត្តិ សម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ៕
