ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Tredene Cherie Dobson។ (រូបថត៖ TTXVN) |
រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Cherie Dobson បានបញ្ជាក់ថា នូវែល សេឡង់ត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងបម្រែ បម្រួលអាកាសធាតុ ការគ្រប់គ្រងការបំភាយឧស្ម័នមេតានក្នុងវិស័យកសិកម្មជាមួយ វៀតណាម។ ក្រៅពីនោះ នូវែលហ្សេឡង់ មានបំណងចង់សហការជាមួយរដ្ឋសភា វៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្តូរឌីជីថល។ លោកស្រីឯកអគ្គរដ្ឋទូត Tredene Cherie Dobson ចាត់ទុកថា ក្រោយពីជំងឺរាត ត្បាតកូវីដ ១៩ ត្រូវបានគ្រប់គ្រង រវាងប្រទេសទាំងពីរមានវិស័យជាច្រើនដើម្បីជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងនោះសេដ្ឋកិច្ច និងពាណិជ្ជកម្មគឺជាការយកចិត្តទុកដាក់ ជួរមុខ។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នូវែលសេឡង់ត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការជាមួយវៀតណាមលើវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់៕

