គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារីវៀតណាមនិងសម្ព័ន្ធភាពនារីចំណុះគណបក្សប្រជាជាតិអាហ្វ្រិក (ANC) (រូបថត៖ TTXVN)

នេះជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកដំបូងរបស់សហព័ន្ធនារី ដើម្បីបង្កើតទំនាក់ទំនងក៏ដូចជាចែករំលែកព័ត៌មានរវាងសហព័ន្ធនារីវៀតណាមនិងសម្ព័ន្ធភាពនារី ANC ដែលជាអង្គការការពារសិទ្ធិនារីត្រូវបានបង្កើតឡើងដំបូងបង្អស់នៅអាហ្វ្រិកខាងត្បូងនាឆ្នាំ ១៩៤៨ ផងដែរ។

ថ្លែងមតិនៅជំនួបនេះលោកស្រី Tran Thi Huong បានមានប្រសាសន៍ថា សហព័ន្ធនារីវៀតណាមចាត់ទុកថាជាឱកាសសមស្របមួយដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយសហព័ន្ធស្ត្រី ANC ហើយតាមរយៈនោះបន្តពង្រីកទំនាក់ទំនងជាមួយអង្គការពាក់ព័ន្ធនានាជាច្រើនទៀតនៅទ្វីបអាហ្វ្រិកផងដែរ។

រីឯខ្លួនវិញ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធភាពនារី ANC លោកស្រី Pinky Kekana បានអះអាងថាវិធីមួយដើម្បីលើកកម្ពស់ឋានៈរបស់ស្ត្រីនៅក្នុងសង្គម គឺជួយគេឱ្យធ្វើអាជីវកម្មបានល្អ ហើយនេះក៏ត្រូវបានចាត់ទុកថាជា វិស័យសហប្រតិបត្តិការដែលមានសក្តានុភាពរវាងភាគីទាំងពីរផងដែរ។ ក្រៅពីនេះភាគីទាំងពីរអាចសិក្សាស្រាវជ្រាវអំពីសក្តានុភាពលើវិស័យសហប្រតិបត្តិការផ្នែកសុខាភិបាល ជាពិសេសក្នុងការការពារសុខភាពម្តាយនិងទារកផងដែរ