![]() |
ថ្លែងនៅក្នុងជំនួបនេះ លោក Nguyen Chi Dung បានលើកច្បាស់ថា ដំណើរទស្សនកិច្ចលើកនេះ សំដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសគឺនៅក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ លោក Nguyen Chi Dung ក៏សង្ឃឹមផងដែរថា វៀតណាមនឹងបន្តទទួលបានកិច្ចសហប្រតិបត្តិការនិងជំនួយឧបត្ថម្ភពីមិត្តភក្តិអាល្លឺម៉ង់ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងកិច្ចប្រជុំនេះ តំណាងនៃអង្គការនានានិងមិត្តភក្តិអាល្លឺម៉ង់បានចែករំលែកនិងទទួលស្គាល់នូវមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងប្រជា ជននៃប្រទេសទាំងពីរក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕

