វៀតណាមនិងអាមេរិកសម្រេចបាននូវជំហានវិវឌ្ឍន៍ដ៏សំខាន់ចំពោះ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ |
លោក James Mattis និង លោក Pham Quang Vinh បានវាយតំលៃខ្ពស់ចំពោះ ជំហានវិវឌ្ឍន៍សំខាន់ៗក្នុងទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិកក្នុងប៉ុន្មានឆ្នាំកន្លងទៅ ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើវិស័យ សន្តិសុខ និង ការពារជាតិ។ លោក James Mattis បានអះអាងនូវគោលបំណង ចង់បន្តពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយវៀតណាមលើគ្រប់វិស័យ ព្រមទាំង គាំទ្រវៀតណាមអភិវឌ្ឍន៍ប្រកបដោយ ភាពរឹងមាំ ឯករាជ្យភាព និង ភាពរុងរឿង ក៏ដូចជា បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ សង្គ្រោះគ្រោះ មហន្តរាយ គ្រោះធម្មជាតិ សន្តិសុខនាវាចរណ៍ ថែរក្សាសន្តិភាព និង ជំនះពុះពារ នូវគ្រប់ ផលវិបាកពីសង្គ្រាមផងដែរ។
លោក James Mattis និង លោក Pham Quang Vinh ក៏បានផ្លាស់ប្តូរយោបល់ ទៅវិញទៅមកស្តីអំពីបញ្ហាក្នុងតំបន់និងនៅលើអន្តរជាតិ ដែលមានការយកចិត្ត ទុកដាក់ដូចគ្នា ក៏ដូចជា រួមគ្នាជម្រុញទំនាក់ទំនង អាស៊ាន-អាមេរិក និង ធានា សន្តិភាព សន្តិសុខ សហប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងតំបន់ផងដែរ ក្នុងនោះ មានបញ្ហាសមុទ្រខាងកើតដោយធានាសេរីភាព សន្តិសុខនាវាចរណ៍ អាកាសចរណ៍ រួមទាំង គោរពច្បាប់អន្តរជាតិ និង អនុសញ្ញាអង្គការសហប្រជា ជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ។
រីឯខ្លួនវិញ លោក Pham Quang Vinh បានអះអាងថា វៀតណាមជានិច្ចកាលយក ចិត្តទុកដាក់យ៉ាងជ្រាលជ្រៅចំពោះទំនាក់ទំនងភាពជាដៃគូលើគ្រប់វិស័យជាមួយអាមេរិកនិងវាយតម្លៃខ្ពស់ចំពោះសន្ទុះនៃការអភិវឌ្ឍន៍នូវទំនាក់ទំនងទ្វេភាគីក្នុងប៉ុន្មានឆ្នាំកន្លងទៅ៕
