![]() |
ថ្លែងមតិក្នុងពិធីនេះ លោកសាស្រ្តាចារ្យរងបណ្ឌិត Le Quoc Ly នាយករងនៃវិទ្យា ស្ថាននយោបាយជាតិហូជីមិញបានអះអាងកិច្ចសន្ទនានេះមានគោលបំណង រួមចំណែកក្នុងការរឹតចំណងទំនាក់ទំនងរវាងវៀតណាមនិងអ៊ីស្រាអែលនិយាយ រួមនិងទំនាក់ទំនងក្នុងការស្រាវជ្រាវវិទ្យាសាស្រ្តរវាងវិទ្យាស្ថាននយោបាយជាតិ ហូជីមិញនិងដៃគូវិទ្យាសាស្រ្តអ៊ីស្រាអែលនិយាយដោយឡែក។ រីឯឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅវៀតណាមលោក Eshcar Nadav បាន សង្កត់ធ្ងន់ថាវៀតណាមនិងអ៊ីស្រាអែលកំពុងមានសកម្មភាពសហប្រតិបត្តិការជាច្រើនដែលទាក់ទងទៅនឹងវិស័យចាប់ផ្តើមធ្វើអាជីវកម្ម។ ចំណុចសំខាន់គឺអ៊ីស្រា អែលបានចាត់បញ្ជូនអ្នកជំនាញចំនួន៣រូបមកធ្វើការជាមួយសហគ្រាសនានានៅទីក្រុងហាណូយ ហូជីមិញ និង Da Nang ផងដែរ៕

