ក្នុងរយៈពេលស្នាក់នៅអ៊ីតាលី ក្រុមការងារបានជួបធ្វើការជាមួយអនុប្រធាន សភាជាន់ទាបអ៊ីតាលី Marina Sereni ប្រធានគណៈ កម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភានិងជាប្រធានក្រុមសមាជិកសភាអ៊ីតាលី វៀត ណាម Ferdinando Casini រួមទាំងថ្នាក់ដឹកនាំស្ថាប័នមានសមត្ថ កិច្ចមួយចំនួនរបស់ក្រសួងអប់រំ ក្រសូងការ បរទេសនិងសាកលវិទ្យា ល័យ Sapienza ជាសាកលវិទ្យាល័យធំបំផុតនៅអឺរ៉ុបនិង យូរបំផុតនៅទីក្រុងរ៉ូមផងដែរ។
លោក Phan Van Binh បានឲ្យដឹងថា គោលដៅនៃដំណើរទស្សនកិច្ចគឺ សំដៅបង្កើនទំនាក់ទំនងមិត្តភាព កិច្ចការបរទេស និងការងារច្បាប់រវាងរដ្ឋសភា នៃប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ ស្វែងយល់នូវ គោលនយោបាយជាតិ ប្រព័ន្ធច្បាប់លើបណ្តាវិស័យទាក់ទិននានានិងដាក់ចេញទិសដៅសហប្រតិបត្តិការ ជាក់ស្តែងរវាងភាគីទាំងពីរផងដែរ៕
