ទិដ្ឋភាពនៃជំនួប។ (រូបថត៖ VOV) |
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បាន អះអាងថា វៀតណាមជានិច្ចកាលគោរព ផ្ទៀងស្តាប់ និងស្នើឱ្យទីភ្នាក់ងារនានារបស់ អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បន្តផ្តល់ប្រឹក្សានូវគោលនយោបាយ ជួយឧបត្ថម្ភការកែលម្អស្ថាប័ន ការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកំពស់ សមត្ថភាពអភិបាលកិច្ចជាតិ ព្រមទាំងស្នើឲ្យអង្គការសហប្រជាជាតិជួយឧបត្ថម្ភ វៀតណាមក្នុងការកៀរគរធនធានហិរញ្ញវត្ថុ បម្រើការអភិវឌ្ឍ។
រីឯខ្លួនវិញ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ និងជាប្រធានតំណាង ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការ ភាពស្វាហាប់ និងការរួម ចំណែកយ៉ាងសកម្មរបស់វៀតណាមនៅក្នុងអង្គការសហប្រជាជាតិ និងការងាររួម របស់សហគមន៍អន្តរជាតិ ជាពិសេសក្នុងការរួមចំណែកធានាសន្តិសុខស្បៀងអាហារ និងថែរក្សាសន្តិភាព។ ទន្ទឹមនឹងនោះ លោកស្រីបានសម្តែងការចាប់អារម្មណ៍ចំពោះ ការខិតខំប្រឹងប្រែងប្រកបដោយអព្ភូតហេតុរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងសមិទ្ធិផលនានាក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គណៈ ប្រតិភូបានសម្តែងនូវបំណងចង់បន្តកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

