ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ទទួលជួបរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី Anne Marie Trevelyan។ (រូបថត៖ VOV) |
រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិលោកស្រី Anne Marie Trevelyan បានឲ្យដឹងថា សក្ដានុពលនៃកិច្ច សហប្រតិបត្តិការរវាងវៀតណាមនិងចក្រភពអង់គ្លេស ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មគឺធំធេងណាស់ ហើយសង្ឃឹមថា សហ គ្រាសអង់គ្លេសនឹងរួមវិភាគទានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសកំពុងធ្វើការចរចាដើម្បីចូលរួមកិច្ចព្រមព្រៀងគ្រប់ ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ហើយលទ្ធផលរហូតមកដល់ពេលនេះបានបង្ហាញភាពវិជ្ជមានជាច្រើន៕

