ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ទទួលអគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley។ (រូបថត៖ VOV) |
នៅក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួល លោកប្រធានរដ្ឋ Vo Van Thuong និង លោកអគ្គទេសាភិបាល David Hurley បានពិភាក្សាយ៉ាងទូលំទូលាយអំពីទិសដៅ សំខាន់ៗ ដើម្បីពង្រឹងទំនាក់ទំនងវៀតណាម-អូស្ត្រាលីលើវិស័យនានា; ឯកភាពលើ ការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅពេល វេលាសមស្រប។ លោកប្រធានរដ្ឋ Vo Van Thuong បានស្នើថា តាមស្មារតីនៃឯក សារយុទ្ធសាស្ត្រស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និង អូស្ត្រាលី (EEES) ភាគីទាំងពីរគួរតែបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិ យោគទ្វេភាគី; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញនាំចេញជាប្រៀបខ្លាំង របស់គ្នាទៅវិញទៅមក; មានគោលនយោបាយលើកទឹកចិត្ត និងជួយសម្រួលសម្រាប់ សហគ្រាសនៃប្រទេសទាំងពីរបង្កើនការវិនិយោគទៅវិញទៅមក; តាមនោះ លើកទឹក ចិត្តឱ្យសហគ្រាសអូស្ត្រាលីមកបណ្តាក់ទុននៅវៀតណាមលើវិស័យថាមពល ហេដ្ឋា រចនាសម្ព័ន្ធ រ៉ែ ទូរគមនាគមន៍ ហិរញ្ញវត្ថុ-ធនាគារ កសិកម្មបច្ចេកវិទ្យាខ្ពស់ អប់រំ។ ល។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងភាគីទាំងពីរ។ (រូបថត៖ VOV) |
យកចិត្តទុកដាក់បន្ថែមទៀតដល់សកម្មភាពវប្បធម៌ កីឡា និងការជួបប្រា ស្រ័យរវាងប្រជាជននិងប្រជាជន; ឆាប់អនុវត្តន៍អនុស្សរណៈយោគយល់គ្នាស្ដីពីកម្មវិធី ទិដ្ឋាការកសិកម្មអូស្ត្រាលី ដើម្បីឲ្យពលរដ្ឋវៀតណាមអាចទៅធ្វើការនៅអូស្ត្រាលីក្នុង វិស័យកសិកម្ម; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់និស្សិតវៀត ណាមទៅសិក្សា នៅអូស្ត្រាលី ព្រមទាំងលើកទឹកចិត្តឲ្យពលរដ្ឋអូស្ត្រាលីកាន់តែច្រើន ធ្វើដំណើរទេស ចរណ៍ និងមកសិក្សានៅវៀតណាម; ជំរុញការអនុវត្តសកម្មភាពផ្សព្វផ្សាយទេសចរណ៍ និងបង្កើនការតភ្ជាប់មូលដ្ឋាននៃភាគីទាំងពីរផងដែរ។
មេដឹកនាំទាំងពីរបានឯកភាពបន្តបង្កើនការពិគ្រោះយោបល់ និងការសម្រប សម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់ និងអន្តរជាតិនានា; អះអាងសារជាថ្មីអំពីសារៈ សំខាន់នៃសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខ និងសេរីភាពខាងនាវាចរណ៍នៅ សមុទ្រខាងកើត; សហការជាមួយប្រទេសដទៃទៀតដើម្បីកសាងតំបន់ស្ថិរភាពនិងវិបុលភាព គោរពអធិបតេយ្យភាពជាតិ និងធានាគោលការណ៍គោរពច្បាប់ជាគោល។
នាព្រឹកថ្ងៃដដែល អគ្គទេសាភិបាលអូស្ត្រាលី លោក David Hurley និងគណៈ ប្រតិភូជាន់ខ្ពស់អូស្ត្រាលីបានមកដាក់កម្រងផ្កា និងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធាន
ហូជីមិញ; ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី៕
ហូជីមិញ; ដាក់កម្រងផ្កានៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលី៕


