ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលោកស្រី Kete Doust ប្រធានព្រឹទ្ធសភានិងលោកស្រី Lisa Baker អនុប្រធានព្រឹទ្ធសភារដ្ឋខាងលិចប្រទេសអូស្ត្រាលី

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានដាក់ចេញសំណើរឲ្យភាគីទាំងពីរបន្តការផ្លាស់ប្តូរគណៈប្រតិភូក្នុងនោះមានទាំង តំបន់នានា សំដៅជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ធ្វើការឆ្លើយតបវិញ ប្រធាននិងអនុប្រធានព្រឹទ្ធសភារដ្ឋខាងលិច អូស្ត្រាលី បានសម្តែងក្តីសោមនស្សន៍ រីករាយ ចំពោះការអភិវឌ្ឍន៍យ៉ាងល្អប្រសើររវាងវៀត ណាមជាមួយរដ្ឋខាងលិចអូស្ត្រាលី រួមចំណែកកសាងទំនាក់ទំនងរវាងវៀតណាម ជាមួយអូស្ត្រាលីផងដែរ។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយលោកស្រី Kerry Sanderson អភិបាលរដ្ឋខាងលិចប្រទេស អូស្ត្រាលី

មុននោះ នាព្រឹកថ្ងៃទី១ធ្នូ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយលោកស្រី Kerry Sanderson អភិបាលរដ្ឋខាងលិច ប្រទេសអូស្ត្រាលី។ នៅក្នុងជំនួបនេះ លោកស្រី Sanderson បានអះអាងថា រដ្ឋខាងលិចអូស្ត្រាលីយកចិត្តទុកដាក់យ៉ាងខ្លាំងលើទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយវៀតណាម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានផ្លាស់ប្តូរលើបណ្តាវិស័យ ដែលភាគីទាំងពីរត្រូវការជម្រុញកិច្ចសហប្រតិបត្តិការនាថែមទៀតនាពេលខាងមុខ។

ក៏នាព្រឹកថ្ងៃទី១ធ្នូ នៅទីក្រុង Perth ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបជាមួយប្រធានតុលាកាកំពូលរដ្ឋខាងលិចប្រ ទេសអូស្ត្រាលី លោក Wayne Martin ផងដែរ៕