![]() |
អញ្ជើញថ្លែងមតិក្នុងពិធី អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien បានអះ អាងថា រដ្ឋសភាវៀតណាមគាំទ្រការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី ដែលបានបង្កើតក្របខ័ណ្ឌសំខាន់ សំដៅនាំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅនិងជាក់ស្តែងជាង។ តាមនោះ ភាគីទាំងពីរនឹងធ្វើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំនិងរួមសហការឃ្លាំមើលនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។ លោក Phung Quoc Hien សង្ឃឹមថា អូស្ត្រាលីនិងវៀតណាមនឹងបន្តជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មបរទេសការវិនិយោគរបស់អូស្ត្រាលីឲ្យចូលមកវៀតណាមកាន់តែកើនខ្លាំងជាងនាពេលខាងមុខ ជាពិសេសគឺលើវិស័យកសិកម្មនិងទេសចរណ៍។
ក្នុងថ្ងៃដដែល អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយគណៈប្រតិភូសភាអូស្ត្រាលី អគ្គលេខាធិការរដ្ឋសភានិងជាប្រធានក្រុមសមាជិកមិត្តភាពវៀតណាម-អូស្ត្រាលី លោក Nguyen Hanh Phuc អះអាងថា ក្នុងគោលនយោបាយកិច្ចការបរទេស ឯករាជ្យ ម្ចាស់ការ ពហុភាគី ពហុបែបនៃទំនាក់ទំនងអន្តរជាតិរបស់ខ្លួននោះ វៀតណាមជានិច្ចកាលគោរពនូវទំនាក់ទំនងទ្វេភាគីជាមួយអូស្ត្រាលី។ រដ្ឋសភាវៀតណាមគាំទ្រការបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អូស្ត្រាលី បង្កើតក្របខ័ណ្ឌថ្មីសំដៅនាំកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅនិងជាក់ស្តែងជាង៕

