![]() |
ទទួលបានដំណឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull នឹងអញ្ជើញមកវៀតណាម ចូល រួមសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧នៅទីក្រុង Da Nang នោះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc រំពឹងទុកថា នឹងមានជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី អូស្ត្រាលីនៅទីនេះ ព្រមទាំងសង្ឃឹមថា តាមរយៈជំនួបជាមួយនាយករដ្ឋមន្ត្រី អូស្ត្រាលី ភាគីទាំងពីរនឹងឯកភាពនូវខ្លឹមសារសហប្រតិបត្តិការមួយចំនួន រួមចំណែក លើកកំពស់ទំនាក់ទំនងវៀតណាម-អូស្ត្រាលីផងដែរ។ ឈរលើស្មារតីនោះ នាយក រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានចាត់ទុកថា ភាគីទាំងពីរគប្បីបង្កើនថែម ទៀតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ខណៈដែល ទំហំ ពាណិជ្ជកម្មបច្ចុប្បន្នស្ថិតក្នុងកម្រិត៥ ពាន់លានដុល្លារ ដែលមិនសក្តិសមនឹងសក្កានុភាពរបស់ប្រទេសទាំងពីរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតអូស្ត្រាលី លោក Craig Chittick បានឲ្យដឹងថា អូស្រ្តាលីត្រៀមខ្លួនជាស្រេចជម្រុញកិច្ចសហប្រតិបត្តិការ ពហុភាគីជាមួយវៀតណាមលើវិស័យសេដ្ឋកិច្ច។ យោងតាមឯកអគ្គរដ្ឋទូតរូបនេះថា សហ គ្រាសចំនួន១៥ដែលទទួលបានជោគជ័យបំផុតរបស់អូស្ត្រាលីនឹងមកចូលរួមសន្និ សីទកំពូលនៃអគ្គនាយកសហគ្រាស APEC (APEC CEO Summit) នៅទីក្រុង Da Nang នាពេលខាងមុខ៕

