ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានបញ្ជាក់ថា វៀតណាមតែងតែឱ្យតម្លៃលើឋានៈរបស់រុស្ស៊ីជាមហាអំណាចសមុទ្រដ៏សំខាន់ ហើយបានសង្កត់ធ្ងន់ថា ក្រសួងការពារប្រទេសវៀតណាមចង់បន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាសមុទ្រសហព័ន្ធរុស្ស៊ី តាមទិសជាក់ស្តែង មានប្រសិទ្ធភាព និងទូលំទូលាយជាង។

នៅខាងរុស្ស៊ី នាយឧត្តមសេនីយ៍ នីកូឡាយ ប៉ាទ្រូសេប បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសមុទ្រកំពុងក្លាយជាចំណុចលេចធ្លោដ៏សំខាន់មួយដែលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ី។ នាយឧត្តមសេនីយ៍ នីកូឡាយ ប៉ាទ្រូសេប ជឿជាក់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យនេះនៅតែមានទំហ៊ំធំណាស់។

ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការសម្របសម្រួលក្នុងការអនុវត្ត កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយផ្តោតលើវិស័យសំខាន់ៗដូចជា បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ បើកទូលាយការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ អភិវឌ្ឍន៍ការដឹកជញ្ជូនតាមសមុទ្រ និងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចុះហត្ថលេខា និងផ្លាស់ប្តូរផែនការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ ដំណាក់កាល ២០២៦-២០៣០ រវាងក្រសួងការពារជាតិវៀត ណាម និងក្រុមប្រឹក្សាសហព័ន្ធសមុទ្ររុស្ស៊ី៕