![]() |
ក្នុងជំនួបពិភាក្សាជាមួយគណៈកម្មាធិការគោលនយោបាយសង្គម អនុប្រធានគណៈកម្មាធិការគោលនយោបាយសង្គមនេះ លោកស្រី Lucie Safrankova ភាគីទាំងពីរបានផ្លាស់ប្តូរគោលនយោបាយស្តីពីនិវត្តន៍ជន សុខុមាលភាពសង្គម សិទ្ធិប្រយោជន៍ស្ត្រី និងគោលនយោបាយលំនៅដ្ឋានជាដើម។ លើសពីនេះទៀតលោកស្រី Safrankova ក៏បានវាយតំលៃខ្ពស់ ចំពោះសហគមន៍ ជនវៀតណាមនៅសាធារណរដ្ឋឆែកដោយអះអាងថា ប្រជាជនវៀតណាម មានលក្ខណៈសម្បត្តិ ឧស្សាហ៍ ស្វាហាប់ និងរួមចំណែក ជាច្រើនដល់សង្គមនៅប្រទេសសាមី។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូក៏មានជំនួបពិភាក្សាជាមួយស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកនិងសមាគមជនវៀតណាមនៅឯប្រទេសឆែកដើម្បីចាប់យកព័ត៌មាន និងបំណងប្រាថ្នារបស់ប្រជាជនវៀតណាម នៅ សាធារណរដ្ឋឆែកផងដែរ៕

