![]() |
នៅក្នុងសិក្ខាសាលានេះ វាគ្មិនបានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀត ណាម-EU (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) នឹងជួយបង្កើនភាពជាដៃគូទ្វេភាគីនិងបង្កើនទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី។ រាល់ការសន្យាដែលបានចែងក្នុងកិច្ចព្រមព្រៀងទាំងពីរនេះ នឹងជួយកែលម្អរបៀបរបបសេដ្ឋកិច្ចទីផ្សារនិងបរិយាកាសវិនិយោគ ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលធានាសុវត្ថិ ភាពសម្រាប់វិនិយោគិនមកពីអឺរ៉ុប។ តំណាងចូលរួមទាំងអស់បានស្រុះចិត្តគំនិតចំពោះមតិថា EVFTA និង EVIPA គឺជាគន្លឹះផ្តល់នូវអត្ថប្រយោជន៍រួមចំពោះទាំង សហគមន៍អឺរ៉ុបនិងវៀតណាមផង ព្រមទាំងដើរតួនាទីជាក្របខ័ណ្ឌច្បាប់សំខាន់បំផុតសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចនិងការវិនិយោគរវាងភាគីទាំងពីរ៕

