ទិដ្ឋភាពនៃពិធី

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពវាយតម្លៃថា កិតតាំងពីបង្កើតទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣មក ទំនាក់ទំនងរវាងវៀតណាមនិងសិង្ហបុរីកាន់តែស៊ី ជម្រៅនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពបន្តរិត បន្តឹងកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាតំបន់និងអន្តរជាតិ ជាពិសេសក្នុងអាស៊ាន ។ ភាគីទាំងពីរបានឯកភាពថា អាស៊ានគប្បីលើកកម្ពស់ស្មារតីម្ចាស់ការលើគ្រប់វិស័យ ដោយឈរលើបណ្តាគោលការណ៍និងការសន្យារួមរបស់អាស៊ាន រក្សារឹងមាំសាមគ្គី ភាពនិងតួនាទីជាមជ្ឈមណ្ឌលរបស់សមាគមប្រជាជាតិលើបណ្តាបញ្ហាយុទ្ធសាស្ត្រ ក្នុងតំបន់។

ក្នុងថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Le Hoai Trung ក៏បាន អញ្ជើញទទួលជួបជាមួយលេខាអចិន្ត្រៃយ៍ក្រសួងការបរទេសសិង្ហបុរី លោក Chee Wee Kiong ផងដែរ៕