![]() |
អញ្ជើញថ្លែងមតិក្នុងជំនួបទទួល ជួបជាមួយលោក Peter Ziga រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សាធារណរដ្ឋស្លូវ៉ាគី នា រសៀលថ្ងៃទី២៥វិច្ឆិកា នៅទីក្រុងហូជីមិញ លោក Tran Tuan Anh រដ្ឋមន្ត្រីក្រសួង ឧស្សាហ ពាណិជ្ជ កម្មវៀតណាមបានចាត់ទុកថា ឱកាសនិងសក្កានុភាពសម្រាប់ ប្រទេសទាំងពីរនៅធំធេងណាស់ ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិង វិនិយោគ។
លោក Peter បានអះអាងថា ស្លូវ៉ាគី វាយតម្លៃខ្ពស់និងចាត់ទុកវៀត ណាមជាដៃគូជួរមុខនៅអាស៊ីអាគ្នេយ៍និងអាស៊ី។ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចស្លូវវ៉ាគី សង្ឃឹមថា ដំណើរទស្សនកិច្ចការងារនៅវៀតណាមលើកនេះ នឹងទទួលបានកិច្ច ព្រមព្រៀងសកម្មជាច្រើន ជាមួយនឹងស្ថាប័នទាក់ទិននានារបស់វៀតណាមក៏ដូច ជាសហគ្រាសវៀតណាម ព្រមទាំងបន្តនាំកម្មវិធីសហប្រតិបត្តិការលើវិស័យសេដ្ឋ កិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយ ថ្ងៃ៕

