នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោកស្រី Ngozi Okonjo-Iweala អគ្គនាយិកាអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ (រូបថត៖ VNA) |
រីឯខ្លួនវិញ អគ្គនាយិកា WTO លោកស្រី Ngozi Okonjo-Iweala មានបំណងថា លោកនាយករដ្ឋមន្ត្រីនឹងចែករំលែកបទពិសោធន៍ និងមេរៀនរបស់វៀតណាម ដើម្បី ឧទ្ទេសនាមឱ្យកាន់តែទូលំទូលាយទៅកាន់ពិភពលោក និងបំផុសគំនិតសម្រាប់ ប្រទេសជាច្រើនទៀត។ លោកស្រីអគ្គនាយិកា WTO ក៏បានចែករំលែកបញ្ហាមួយចំនួន អំពីការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំ G7 នាពេលខាងមុខ; មានបំណងចង់ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាស ធាតុ ការចរចារលើកិច្ចព្រមព្រៀងស្តីពីឧបត្ថម្ភធនជលផល ការប្រយុទ្ធប្រឆាំងនឹងការ នេសាទខុសច្បាប់ (IUU) ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងការផ្តល់សិទ្ធិដល់ ស្ត្រីផងដែរ៕

