![]() |
ក្នុងជំនួប លោក Prawit Wongsuwan បានអះអាងថា ថៃនឹងបន្តសហការយ៉ាងជិតស្និទ ជាមួយវៀតណាមលើវិស័យការពារប្រទេស - សន្តិសុខ និង បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ គ្រប់ជាន់ថ្នាក់ និងយន្តការដែលមានស្រាប់ ដូជជា កិច្ចសន្ទនាគោលនយោបាយ ការពារសជាតិ និង ក្រុមការងាររួមស្តីពី នយោបាយ -សន្តិសុខ។ លោក Prawit Wongsuwan មានគោលបំណងចង់ឲ្យប្រទេស ទាំងពីរបន្តសហការយ៉ាងជិតស្និទថែមទៀតក្នុងការ ដោះស្រាយស្ថានភាពប្រមាញ់នេសាទខុសច្បាប់នៅលើលំហរសមុទ្រនៃប្រទេស ទាំងពីរ ព្រមទាំង រួមគ្នាត្រៀមខ្លួនសហការជាមួយវៀតណាម ក្នុងក្របខ័ណ្ឌអាស៊ានដើម្បី ផលប្រយោជន៍សន្តិសុខ ស្ថិរភាពក្នុងតំបន់។
រីឯលោក ឯកអគ្គរដ្ឋទូត Nguyen Hai Bang បានស្នើរដ្ឋាភិបាលថៃ បង្កភាពងាយស្រួលបន្ថែម ទៀតសំរាប់អាណិកជនវៀតណាមដែលរស់នៅនិងប្រកបមុខរបរនៅថៃ។ម្យ៉ាងទៀត ប្រទេស ទាំងពីរនឹងចុះហត្ថលេខាឲ្យបានឆាប់ៗសំរាប់កិច្ចព្រមព្រៀងស្តីពីបត្យាប័ន និងកិច្ចព្រមព្រៀង ស្តីពីការជួយទំនុកបំរុងគ្នាខាងយុត្តិធម៌៕

