ថ្លែងមតិនៅសន្និសីទកាសែតនៅរដ្ឋធានីហាណូយនាថ្ងៃទី១០ ខែមករា ក្នុង ឱកាសចូលកាន់តំណែងរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡាលោក Nicolas Maduro នោះ ឯកអគ្គរដ្ឋទូតលោក Uzcategui បានអោយដឹងថា ក្រៅពីគម្រោង សហប្រតិបតិ្តការក្នុងវិស័យប្រេងឧស្ម័ន វៀតណាមនិងវេណេហ្ស៊ុយអេឡាកំពុង សកម្មអនុវត្តន៍គម្រោងដាំដុះស្រូវ ចិញ្ចឹមជលផល ជាពិសេសគឺចិញ្ចឹម ត្រីនិងបង្កង។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងអាណត្តិ២០១៩-២០២៥ រដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Maduro នឹងជំរុញគោលនយោបាយទាក់ ទាញដើមទុនពីបរទេស ព្រមទាំងសម្ដែងនូវគោលបំណងចង់បន្តពង្រីកគម្រោង សហប្រតិបតិ្តការជាមួយវៀតណាមផងដែរ៕