លោកឯក អគ្គរដ្ឋទូត Nguyen Hong Thao សមាជិកនៃ គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) អាណត្តិ២០២៣-២០២៧។ (រូបថត៖ VOV5) |
“ទស្សនៈរបស់វៀតណាមគឺច្បាស់លាស់និងឥតងាករេ។ វៀតណាមនឹងសហ ប្រតិបត្តិការជាមួយប្រទេសផ្សេងៗ ជំរុញយ៉ាងសកម្មដើម្បីសម្រេចឲ្យបាន COC មួយ ដ៏ជាក់ស្ដែងនិងមានប្រសិទ្ធភាព។ COC ជាក្របខ័ណ្ឌគោលការណ៍ មិនមែនជាបញ្ហា ជាក់លាក់ទេ។ ក៏ដូចនឹង UNCLOS ឆ្នាំ១៩៨២ ជាធម្មនុញ្ញមហាសាគរដែលសម្រប សម្រួលសកម្មភាពទាំងអស់នៅសមុទ្រ។ ប្រសិនបើសម្រេចបាន COC មជ្ឈភាពរបស់ អាស៊ាននឹងត្រូវបានលើកកំពស់ ជាពិសេសគឺក្នុងបរិបទដែលប្រទេសជាច្រើនកំពុង បង្កើតឡើងសម្ព័ន្ធភាពថ្មីៗដូចជា QUAD ឬ AUKUS”។
លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ក៏បានសម្ដែងក្ដីកិត្តិយសនិងមោទនភាពនៅ ពេលដែលលោកជាតំណាងវៀតណាមដំបូងបំផុតចូលរួមក្នុងស្ថាប័នច្បាប់អន្តរជាតិរបស់អ.ស.ប។ តាមរយៈការងារនៃគណៈកម្មាធិការច្បាប់អន្តរជាតិ រូបលោកឯកអគ្គរដ្ឋទូតនិយាយដោយ ឡែក និងប្រទេសវៀតណាមនិយាយរួម នឹងខិតខំប្រឹងប្រែងចូលរួមចំណែកក្នុងការកសាង ស្ដង់ដាររួមនៃច្បាប់អន្តរជាតិ ក្នុងនោះមានការគោរពនិងដោះស្រាយដោយសន្តិវិធីចំពោះជម្លោះ នានានៅសមុទ្រខាងកើតផងដែរ៕

