អគ្គសវនកររង លោក Vu Van Hoa ដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមក្នុងកិច្ចប្រជុំ

នៅឯកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃបណ្តាស្ថាប័នសវនកម្មអន្តរជាតិបានពិភាក្សារួមគ្នានិងបានរៀនសូត្របទពិសោធន៍ ក៏ដូចជារិះរកនូវវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពនៃកិច្ចការសវនកម្ម រួមទាំងវាយតម្លៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រ កបដោយនិរន្តរភាព (SDGs)។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំបានពិភាក្សាលើបញ្ហាប្រឈមនិងឱកាសក៏ដូចជាមេរៀនដែលទទួលបាន រួមទាំងការចូលរួមរបស់រដ្ឋាភិ បាលរៀងៗខ្លួន ក្នុងការតាមដាននិងវាយតម្លៃលើការអនុវត្ត SDGs ផងដែរ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ លោក Vu Van Hoa អគ្គសវនកររងបានលើកឡើងថារដ្ឋាភិបាលវៀតណាមកំពុងខិតខំប្រឹងប្រែងកសាងនិងរួមបញ្ចូលមាតិកាអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅក្នុងផែនការនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏ដូចជាកៀង គរប្រភពធនធានទាំងអស់ ដើម្បីអនុវត្ត SDGs ចាប់តាំងពីវៀតណាមបានសន្យាតាមរបៀបវារៈ ឆ្នាំ ២០៣០ របស់អង្គសហប្រជាជាតិមកម្ល៉េះ។

ក្នុងឱកាសនោះដែរ លោក Vu Van Hoa ក៏បានសម្តែងនូវបំណងប្រាថ្នា គឺចង់ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីជាមួយស្ថាប័នសវនកម្មកំពូល លើពិភព លោក ក្នុងការធ្វើសវនកម្មរាល់បញ្ហាទាក់ទងនឹងការអភិវឌ្ឍប្រកបដោយចីរភាព៕