លោក Borge Brende ប្រធាន WEF (រូបថត៖ AFP/TTXVN)


វាយតំលៃអំពីតួនាទីរបស់វៀតណាមក្នុងការងារត្រៀមរៀបចំឲ្យ WEF ASEAN ឆ្នាំ២០១៨ ក៏ដូចជាការចូលរួមរបស់វៀតណាមក្នុងសកម្មភាពនានារបស់ WEF នោះ លោក Borge Brende ប្រធាន WEF បានអះអាងថា៖

“វៀតណាមជាកត្តាសំខាន់មួយក្នុងតំបន់អាស៊ាន។ វៀតណាមមានការស្ដារឡើងវិញយ៉ាងខ្លាំងក្លាក្រោយពីវិបត្តិ ដោយមានកំណើនសេដ្ឋកិច្ចខ្ពស់។ យើងខ្ញុំវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងវេទិកានានារបស់ WEF។ យើងខ្ញុំក៏បានសហការយ៉ាងស្អិតរមួតជាមួយវៀតណាមដើម្បីរៀបចំសន្និសីទ WEF ASEAN ឆ្នាំ២០១៨។ គេធ្វើការយ៉ាងជំនាញនិងប្រកបដោយប្រសិទ្ធភាពណាស់”៕