![]() |
ដោយទទួលបានព័ត៌មានអំពី យន្តហោះ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) ជួបគ្រោះថ្នាក់នៅអ៊ីរ៉ង់ ដែលធ្វើឲ្យអ្នកដំណើរ និងក្រុមអ្នកបើកបរចំនួន១៧៦ នាក់ត្រូវស្លាប់ ដែលក្នុងនោះមាន ជនជាតិអ៊ីរ៉ង់ចំនួន ៨២ នាក់ ជនជាតិកាណាដាចំនួន ៦៣ នាក់ និងជនជាតិអ៊ុយក្រែនចំនួន ១១ នាក់ កាលពីថ្ងៃទី ១០ ខែមករា អគ្គលេខាគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋ លោក Nguyen Phu Trong បានផ្ញើសារទូរលែខរំលេកទុក្ខដល់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani អគ្គទេសាភិបាលកាណាដា Julie Payette និងប្រធានាធិបតីអ៊ុយក្រែន V.O. Zelensky។
នាថ្ងៃដដែលអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក៏បានសម្ដែងនូវសេក្ដីរំលែខទុក្ខយ៉ាងក្រៀមក្រំចំពោះការដែល យន្តហោះ PS752 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន (UIA) ជួបគ្រោះថ្នាក់នៅអ៊ីរ៉ង់ផងដែរ៕

