![]() |
វៀតណាមផ្តល់អាទិភាពដល់ការអភិរក្ស និងពង្រីករាល់អត្តសញ្ញាណ និងប្រពៃណីវប្ប ធម៌ប្រជាជាតិ។ ឯកអគ្គរដ្ឋទូតលោក Duong Chi Dung ប្រធានបេសកកម្មវៀត ណាមប្រចាំនៅទីក្រុងហ្សឺណែវ និង អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) លោក Francis Gurry បានសង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងពិធីរំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យជាតិវៀតណាម នាថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុង ហ្សឺណែវ នៃប្រទេសស្វីស។ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់វៀតណាម។ នេះគឺជាឆ្នាំគូសសញ្ញានៃការបញ្ចប់ផែន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមសម្រាប់ដំណាក់កាល ២០១៦-២០២០ និងការផ្ទេរប្ដូរទៅជាដំណាក់កាលកំណើនខ្ពស់ថ្មី ក្នុងទសវត្សទី ៣ នៃសតវត្សរ៍ទី ២១។ លើសពីនេះទៅទៀត ក្នុងឆ្នាំ ២០២០ វៀតណាមនឹងទទួលភារកិច្ចអន្តរជាតិចំនួន ២ គឺជាប្រធានអាស៊ាន និងឋានៈជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១៕

