វៀតណាមផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិក្នុងវិស័យការពារជាតិជាមួយមីយ៉ាន់

ទន្ទឹមនឹងនេះឧត្តមសេនីយ៍បំរុង លោក Aung Zeya អញ្ជើញមកជួបសំដែងការ គួរសមជាមួយឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh និង ទទួល បេសកកម្មថ្មីជាអនុព័ន្ធយោធា-កងទ័ពជើងទឹកកងទ័ពជើងអាកាសមីយ៉ាន់ម៉ា ប្រចាំនៅវៀតណាមផងដែរ។

ក្នុងជំនួបនេះ លោក Nguyen Chi Vinh បានអះអាងថាវៀតណាម យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាមួយមីយ៉ាន់ម៉ា ហើយលោកក៏វាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់ វរសេនីយឯក Aung Kyaw Oo ក្នុងអាណត្តិរបស់លោក ដែលបានរួមចំណែក ជម្រុញទំនាក់ទំនងលើវិស័យការពារជាតិរវាងវៀតណាមនិងមីយ៉ាន់ម៉ា។ ទន្ទឹមនឹងនេះ លោក Nguyen Chi Vinh ក៏បានបញ្ជាក់ផងដែរថា ក្រសួងការពារ ប្រទេសវៀតណាមតែងតែបង្ករលក្ខខណ្ឌងាយស្រួលម្រាប់ឧត្តមសេនីយ៍ត្រីបំរុង នឹងបំពេញភារកិច្ចរក្នុងអាណត្តិរបស់លោកឲ្យបានល្អបំផុត៕