នេះជាព័ត៌មានដែលត្រូវបានប្រកាសនៅវេទិកា “កិច្ចសហប្រតិបត្តិ ការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងចិនឆ្នាំ២០១៨” ដោយសភា ពាណិជ្ជកម្មនិងឧស្សាហកម្ម វៀតណាម (VCCI) សហការជាមួយសមាគមន៍ ពន្លឿនពាណិជ្ជកម្មអន្តរជាតិចិន (CCPIT China) រៀបចំឡើងនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី៥ ខែធ្នូ។

វេទិកា “កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិនឆ្នាំ ២០១៨” គឺសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍នៃប្រទេសទាំងពីរ ធ្វើបច្ចុប្បន្នកម្មនូវព័ត៌មានពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងជួបប្រាស្រ័យ ស្វែង រកដៃគូដ៏យូរអង្វែង ផងដែរ។

នាបច្ចុប្បន្ន ចិនជាដៃគូពាណិជ្ជកម្មធំរបស់វៀតណាម ហើយវៀតណាមក៏ ជាដៃគូពាណិជ្ជកម្មធំរបស់ចិនក្នុងប្លុកអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំទី៨របស់ ចិនលើពិភពលោក ផងដែរ។ ក្នុងរយៈពេល១០ខែដើមឆ្នាំ២០១៨ ទំហំ ពាណិជ្ជកម្មទ្វេភាគីរវាង វៀតណាមនិងចិនទទួលបានប្រមាណ៨៦ពាន់៧រយ លានដុល្លាអាមេរិក ពោលគឺ កើន ១៣,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃ ឆ្នាំទៅមិញ៕