រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម លោក Dao Ngoc Dung និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ (រូបថត៖ TTXVN) |
ចំណែកលោកស្រី Pauline Tamesis បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ គាំពារសង្គម ហើយបានផ្តល់អនុសាសន៍មួយចំនួនសម្រាប់វៀតណាមដូចជា៖ កសាង និងបន្តជំរុញគោលនយោបាយ និងយន្តការវិនិយោគដើម្បីលើកទឹកចិត្ត និងកែលម្អ បរិយាកាសការងារប្រកបដោយផលិតភាពខ្ពស់; បន្តកែលម្អគុណភាព និងការផ្គត់ផ្គង់ សេវាសង្គមជាមូលដ្ឋាន; ពង្រីកសកម្មភាពគាំពារសង្គម; ជំរុញការអនុវត្តបច្ចេកវិទ្យា ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថលក្នុងការផ្គត់ផ្គង់សេវាកម្មគាំពារសង្គម... លោកស្រី Pauline Tamesis បានសន្យាថា អង្គការសហប្រជាជាតិតែងតែត្រៀមខ្លួនជាស្រេចជួយ ឧបត្ថម្ភ និងរួមដំណើរជាមួយក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ក្នុងការធានាសន្តិសុខសង្គម៕

