ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងមជ្ឈិមសមាគមកាកបាទក្រហមវៀតណា និង សម្ព័ន្ធសហគមកាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិ

ក្នុងពិធីនេះ លោកស្រី Nguyen Thi Xuan Thu បានឲ្យដឹងថាសមាគមកាកបាទ ក្រហមវៀតណាមបានវាយតម្លៃខ្ពស់ចំពោះជំនួយឧបត្ថម្ភរបស់សម្ព័ន្ធសមាគម កាកបាទក្រហម-អឌ្ឍចន្ទក្រហមអន្តរជាតិក្នុងការអនុវត្តគម្រោងការណ៍ មនុស្ស ធម៌ដើម្បី ជួយឲ្យសមាគមកាកបាទ ក្រហមវៀតណាមមាន ឋានៈលើថ្នាក់ ជាតិក្នុងសកម្មភាព មនុស្សធម៌។ រីឯខ្លួនវិញ លោក MarWanសន្យានឹងខិតខំប្រឹង ប្រែងអស់ពីកម្លាំងកាយចិត្តរួមដំណើរជាមួយសមាគមកាកបាទក្រហមវៀតណាមតទៅទៀត។

ក្នុងឱកាលនេះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីភាពជោគជ័យដែលសម្រេចបានរួមទាំងពិភាក្សាគ្នាលើបញ្ហាឧបសគ្គមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕