លើកពីនេះទៅទៀត កាសែតនេះក៏បានឆ្លុះបញ្ចាំងថាសភាពការណ៍នៃការវិនិ យោគលើសហគ្រាសចាប់ផ្តើមអាជីវកម្មនៅវៀតណាម បានចាប់ផ្តើមកើនឡើងនាឆ្នាំទៅមិញ ក្នុងនោះរួមមានវិស័យលក់រាយតាមអន់ឡាញ ទូទាត់ប្រាក់ ព្រមទាំងក្នុងវិស័យអប់រំនិងការទាក់ទាញបានដើមទុកវិនិយោគធំផងដែរ។ ក្នុងចំណោម start-up ដែលបានកៀរគរដើមទុននាឆ្នាំទៅមិញនោះ កម្មវិធីទូទាត់អេឡិចត្រូនិច MOMO បានកៀរគរទឹកប្រាក់ចំនួន ១០០ លានដុល្លារអាមេរិកពីមូលនិធិភាគហ៊ុនឯកជន Warburg Pincus របស់អាមេរិក។ នេះគឺជាអង្គភាពមួយក្នុងចំណោម Start-up វៀតណាមដែលបានកៀរគរដើមទុនវិនិយោគដ៏ធំបំផុតក្នុងជុំកៀរគរដើមទុនទាំងមូលផងដែរ៕