នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ជួបសន្ទនាការងារតាមទូរស័ព្ទជាមួយលោក John Kerry បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកទទួលបន្ទុកការប្រែប្រួលអាកាសធាតុ។ (រូបថត៖ VGP) |
ជាការឆ្លើយតប លោកបេសកជនពិសេស John Kerry បានអះអាងថា អាមេរិកគោរពទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ លោក John Kerry វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបញ្ជាក់ថា អាមេរិកគាំទ្រនិង ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមក្លាយទៅជាប្រទេសឈានមុខគេក្នុង តំបន់អំពីបច្ចេកវិទ្យាថាមពលស្អាត ថាមពលកកើតឡើងវិញតាមរយៈគម្រោង សហប្រតិបត្តិការជាក់ស្ដែងនានាផងដែរ។
ឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិអំពីការប្រែប្រួលអាកាសធាតុ (COP ២៦) នៅ ខែវិច្ឆិកាឆ្នាំ២០២១ នៅ Glasgow ស្កុតឡេននោះ លោក នាយករដ្ឋមន្រ្តី Pham Minh Chinh និងលោកបេសកជនពិសេស John Kerry ចាត់ទុកថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើនសកម្មភាពសហប្រតិបត្តិការ អន្តរជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀត ចែករំលែកការប្ដេជ្ញាចិត្តហើយជួយគាំទ្រគ្នា ទៅវិញទៅមក ដើម្បីសម្រេចបានគោលដៅរក្សាឲ្យសីតុណ្ហភាពផែនដីមិន កើនឡើងហួសពី១,៥អង្សាសេ៕

