លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម។ (រូបថត៖ baoquocte.vn) |
“គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់វៀតណាមគឺគាំទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍន៍នៅឧបទ្វីបកូរ៉េ; គាំទ្រភាគីនានាក្នុងការបង្ហាញសុច្ឆន្ទៈជំរុញ កិច្ចសន្ទនា និងការខិតខំប្រឹងប្រែងសម្រាប់គោលដៅរំសាយអាវុធនុយក្លេអ៊ែរ និង កសាងសន្តិភាពយូរអង្វែងនៅលើឧបទ្វីបកូរ៉េ។ ដោយឈរលើស្មារតីនោះ ព្រមទាំង ក្នុងនាមជាប្រទេសដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយស.ប.បកូរ៉េ និង មានទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយកូរ៉េខាងត្បូងនោះ វៀតណាម បាននិងកំពុងបន្តរួមចំណែកទៅក្នុងដំណើរការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការផ្សះផ្សានៅឧបទ្វីបកូរ៉េ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូចជាពិភពលោក”៕

