រដ្ឋមន្រ្តីក្រសួងនគរបាល លោកនាយឧត្តមសេនីយ៍ To Lam និងក្រុមការងារទៅជួយសង្គ្រោះនៅទួរគី។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី៩ ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងនគរបាលវៀតណាម បាន រៀបចំពិធីជូនដំណើរក្រុមការងារនៃក្រសួងនគរបាលទៅជួយសង្គ្រោះ នៅប្រទេស ទួរគី។ ថ្លែងមតិក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរ បាលបានអះអាងថា ដោយផ្តើមចេញពីទំនាក់ទំនងសហប្រតិបត្តិការល្អរវាងវៀតណាម និងទួរគី ហើយបំណងចង់ចែករំលែកការលំបាកដែលទួរគីកំពុងជួបប្រទះនោះ ក្រសួង នគរបាលវៀតណាមបានចាត់បញ្ជូនក្រុមការងារជាផ្លូវការចំនួន ២៤នាក់ ទៅកាន់ទួរគីដើម្បីជួយសង្គ្រោះ ស្វែងរកជនរងគ្រោះ ហើយផ្តល់ជំនួយមនុស្សធម៌ ជួយប្រជាជនឱ្យជំនះលើផលវិបាក ធ្វើឲ្យជីវភាពមានស្ថិរភាពឡើងវិញក្រោយគ្រោះមហន្តរាយរញ្ជួយដី។ ការចូលរួមរបស់ក្រុមជួយសង្គ្រោះរបស់ក្រសួងនគរបាលវៀតណាម ក៏បង្ហាញពីការ សន្យារបស់ វៀតណាម ក្នុងនាមជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរ ជាតិ ត្រៀមខ្លួនជាស្រេចរួមដៃគ្នាដោះស្រាយការលំបាក បញ្ហាប្រឈម ព្រមទាំងរក្សា បរិយាកាសសន្តិភាព ស្ថិរភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោកផងដែរ។ លោករដ្ឋមន្ត្រី To Lam មានប្រសាសន៍ថា៖

