នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវបាន អញ្ជើញជាអធិបតីពិធីជប់លៀងទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូអង្គទូតក្នុងឱកាសដើមឆ្នាំថ្មី ២០២៣។ (រូបថត៖ VGP) |
តាងនាមគណៈប្រតិភូអង្គទូត ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាម លោក Saadi Salama ជឿជាក់ថា វៀតណាមនឹងរួមចំណែកជាសំឡេងយ៉ាងសំខាន់ ក្នុងការបន្តជំរុញការគោរពច្បាប់អន្តរជាតិ រក្សាសន្តិភាពនិងស្ថិរភាពពិភពលោក បង្កើន កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស ជំរុញពហុភាគីនិយម ហើយខិតខំដោះស្រាយ បញ្ហាប្រឈមរួម។ អង្គទូតបន្តជំរុញ និងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការពហុវិស័យរវាងវៀតណាមជាមួយប្រទេស និងអង្គការអន្តរជាតិ នានាលើពិភពលោក៕

