លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN)

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ការទប់ស្កាត់ជម្លោះគឺជាដំណោះស្រាយប្រកបដោយចីរភាពប៉ុន្តែ សហគមន៍អន្តរជាតិគួរតែចាត់វិធានការជាបន្ទាន់ក៏ដូចជាមានសកម្មភាពជាក់ស្តែង ដើម្បីកាត់បន្ថយយ៉ាងច្រើនបំផុតនូវផលប៉ះពាល់នៃជំលោះចំពោះកុមារ។

លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាពិសេសសម្រាប់កុមារដែលកំពុងធ្វើសមាហរណកម្មក្នុងសហគមន៍ដើម្បីជួយកុមារទាំងនេះអាចកសាងជីវិតឡើងវិញផងដែរ។ នៅចំពោះមុខការវិវត្តន៍ជំងឺ COVID-19 កាន់តែស្មុគស្មាញ នៅលើពិភពលោក លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់បណ្តាប្រទេសនិងអង្គការសហប្រជាជាតិ តាមដានយ៉ាងម៉ឹងម៉ាត់ពីផលប៉ះពាល់នៃជំងឺរាតត្បាតសកល ព្រមទាំងងសម្របសម្រួលចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីកាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនបំផុតដល់កុមារផងដែរ៕