លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ |
នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមថ្កោលទោស លិទ្ធិភេរវសកម្មគ្រប់រូបភាព និងស្នើឱ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំ លែក ព័ត៌មានស្តីពីការគ្រប់គ្រងព្រំដែន ត្រួតពិនិត្យហានិភ័យនៃការវាយប្រហារនិងផ្តល់ហិរញ្ញវត្ថុ សម្រាប់ភេរវកម្ម ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយការគំរាមកំហែងភេរវកម្ម លុបបំបាត់ការបង្កលក្ខខណ្ឌអំណោយផលសម្រាប់អំពើភេរវកម្ម បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោះស្រាយជំលោះ និងកសាងបរិយាកាសសង្គមប្រកបដោយសាមគ្គីភាពនិងយុត្តិធម៌ ជាពិសេស មានភាពធន់ទ្រាំទៅនឹងហានិភ័យនៃអំពើហឹង្សាជ្រុលនិយមនិងភេរវកម្ម។ យ៉ាងណាមិញ វៀត ណាម ប្តេជ្ញា ប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយឈរលើមូលដ្ឋានគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

