ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែមិថុនា ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចនៃ អង្គការសហប្រជាជាតិ (ECOSOC) បានបើកសម័យប្រជុំស្តីពីបញ្ហាមនុស្សធម៌ដោយ ប្រធានបទ "ដាក់មនុស្សជាចម្បងនៅពេលឆ្លើយតបទៅនឹងជម្លោះនិងការប្រែប្រួល អាកាសធាតុ៖ បង្កើនជំនួយមនុស្សធម៌ និងការគោរពច្បាប់មនុស្សធម៌អន្តរជាតិ លើក កម្ពស់ប្រសិទ្ធភាព ការច្នៃប្រឌិត និងភាពជាដៃគូ”។
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធាន បេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យប្រជុំ។ (រូបថត៖ VOV Washington) |
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានអះអាងដែរថា នាពេលកន្លង មកនេះ វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ មនុស្សធម៌អន្តរជាតិ រួមទាំងស្ថានការណ៍នៅតំបន់ហ្គាហ្សា អ៊ុយក្រែន មីយ៉ាន់ម៉ា ហើយនឹងបន្តជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយវិបត្តិមនុស្សធម៌ជុំវិញ ពិភពលោក៕

