ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងកិច្ចពិភាក្សនេះ ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអះអាងសារជាថ្មីនូវការគាំទ្ររបស់វៀតណាមចំពោះប្រតិបត្តិការរក្សាសន្តិភាព និងគំនិតផ្តួចផ្តើមសមស្រប សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការថែរក្សាសន្តិភាព។ ក្នុងឱកាសរំលឹកខួបលើកទី ៦០ ឆ្នាំនៃការបង្កើតកម្លាំងប៉ូលីសនៃអង្គការសហប្រជាជាតិនោះ លោកឯកអគ្គរដ្ឋទូតបានទទួលស្គាល់ការពលីកម្ម និងការលះបង់របស់កងកម្លាំងប៉ូលីស នៃអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីកាន់តែសំខាន់ ព្រមទាំងអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងរក្សាសន្តិភាពនិយាយរួម ក្នុងនោះមានប៉ូលីសនៃអង្គការសហប្រជាជាតិ ដែលបានជួយឧបត្ថម្ភដល់បណ្ដាប្រទេសក្នុងការធានាសន្តិភាព និងឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ១៩ ។ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានឲ្យដឹងថា វៀតណាមកំពុងត្រៀមរៀបចាំការបណ្ដុះបណ្ដាលយ៉ាងសកម្មដើម្បី ចូលរួមកងកម្លាំងប៉ូលីសនៃអង្គការសហប្រជាជាតិនាពេលខាងមុខផងដែរ៕