លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) |
អញ្ជើញថ្លែង ក្នុងកិច្ចប្រជុំនេះ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងអំបីលក្ខណៈគ្រប់ជ្រុងជ្រោយ ឯកភាព និងឥតងាករេរបស់ អនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ គឺជាក្របខ័ណ្ឌកែតម្រូវរាល់សកម្មភាពប្រើប្រាស់មហាសាគរ និងសមុទ្រ ដោយរួមចំណែកទៅក្នុងការធានាសុវត្ថិភាព សន្តិសុខ សេរីភាពនាវាចរណ៍ និង អនុវត្តរបៀបវារៈឆ្នាំ ២០៣០ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ទាក់ទិននឹងស្ថានភាពសមុទ្រខាងកើត ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានអះអាងសារជាថ្មីនូវជំហរឥតងាករេរបស់វៀតណាមគឺ រាល់ជំលោះត្រូវដោះស្រាយតាមរយៈសន្តិវិធី ដោយ ឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញា UNCLOS ឆ្នាំ ១៩៨២ ផងដែរ៕

