វៀតណាមអះអាងថាសន្តិភាពគឺជាលក្ខខណ្ឌចម្បងបំផុតសម្រាប់ការអភិវឌ្ឍ។ (រូបថត៖ VOV) |
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ ពីប្រទេសមួយដែលរងការបំផ្លិចបំផ្លាញ ដោយសង្រ្គាម វៀតណាមសម្រេចបានសមិទ្ធិផលអភិវឌ្ឍន៍លេចធ្លោជាច្រើនក្នុងរយៈ ពេល ៥០ ឆ្នាំកន្លងមក។ ដោយមានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ហើយសម្រេចបានគោលដៅបំភាយឧស្ម័នសុទ្ធត្រឹមឆ្នាំ ២០៥០។ វៀតណាម យល់ច្បាស់អំពី សារៈសំខាន់នៃការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធានាសុខុ មាលភាពរបស់ប្រជាជនក្នុងការរក្សាសន្តិភាព និងស្ថិរភាព។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជានិច្ចដើម្បីចែករំ លែកបទពិសោធន៍ និងការអនុវត្តជាក់ស្ដែងល្អៗជាមួយសហគមន៍អន្តរជាតិក្នុង បញ្ហានេះ៕

