ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំដើម្បីស្ដាប់របាយការណ៍អំពីស្ថានការណ៍សូម៉ាលី។ (រូបថត៖ VNA) |
តំណាងវៀតណាមបានសង្កត់ធ្ងន់ដែរថា ដំណើរការនយោបាយដែលសូម៉ាលី ធ្វើជាម្ចាស់និងដឹកនាំនោះ គួរតែពិចារណាលើបំណងប្រាថ្នានិងក្ដីកង្វល់រួមរបស់ភាគី ទាំងអស់ ក្នុងនោះត្រូវធានាភាពជាតំណាងយ៉ាងគ្រប់គ្រាន់របស់នារី ជនជាតិភាគតិចនិងយុវជន។
ក្នុងឱកាសនេះដែរ វៀតណាមអំពាវនាវឲ្យដៃគូអន្តរជាតិបង្កើនការផ្ដល់ជំនួយ ឧបត្ថម្ភមនុស្សធម៌ដល់រដ្ឋាភិបាលសូម៉ាលី ដើម្បីសម្រួលផលប៉ះពាល់លើជីវភាពសេដ្ឋ កិច្ចសង្គម បណ្ដាលមកពីការគំរាមកំហែង បញ្ហាប្រឈមពីគ្រោះសត្វកណ្ដូប ទឹកជំនន់ គ្រោះរាំងស្ងួតនិងជម្ងឺរាតត្បាតកូវីដ-១៩៕

